វិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍សម្រាប់ការអប់រំកុមារតូច
ពេលណាក៏បាន
មិនកំណត់
0
90 ម៉ោង
ចម្រុះ
ឥតគិតថ្លៃ
វិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍សម្រាប់ការអប់រំកុមារតូច
នាយកដ្ឋានកិច្ចការបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍សម្រាប់ការអប់រំកុមារតូច» មានគោលបំណងផ្តល់ឱ្យគ្រូបង្រៀនបឋមសិក្សាដែលកំពុងបង្រៀននៅថ្នាក់មត្តេយ្យសិក្សា នូវចំណេះដឹងពីវិធីសាស្ត្រគរុកោសល្យថ្មីៗ ដោយផ្តោតលើការអភិវឌ្ឍនិងការអនុវត្តកម្មវិធីសិក្សា គរុកោសល្យ និងចិត្តវិទ្យាអប់រំ ក្នុងការអប់រំកុមារតូច តាមរយៈការរៀនដោយផ្អែកលើការលេង និងការរិះរក។ វគ្គបណ្តុះបណ្តាលនេះក៏នឹងផ្តល់ឱ្យសិក្ខាកាមនូវបំណិនក្នុងការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃបរិស្ថានសិក្សាសម្រាប់ការអប់រំកុមារតូចដែលមានការចូលរួម ប្រកបដោយបរិយាបន្ន និងសមស្របទៅតាមដំណាក់កាលនៃការលូតលាស់របស់កុមារ។ សិក្ខាកាមនឹងយកចំណេះដឹង និងបំណិនទាំងនេះទៅអនុវត្តផ្ទាល់តាម រយៈសិក្ខាសាលាបែបអនុវត្តជាក់ស្តែង កិច្ចការក្នុងវគ្គបណ្តុះបណ្តាល ការសហការរវាងសហការី និងការឆ្លុះបញ្ចាំងពីការអនុវត្តផ្ទាល់។
អ្វីដែលអ្នកនឹងរៀន
- ពន្យល់អំពីមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សា គរុកោសល្យ និងចិត្តវិទ្យាអប់រំ សម្រាប់ការអប់រំកុមារតូចតាមរយៈវិធីសាស្ត្របង្រៀននិងរៀន និងការវាយតម្លៃប្រកបដោយនវានុវត្តន៍
- អនុវត្តនូវវិធីសាស្ត្របង្រៀនដោយផ្អែកលើការលេង និងការរិះរក ដើម្បីអភិវឌ្ឍ និងអនុវត្តសកម្មភាពសិក្សាដែលមានភាពទាក់ទាញ និងបរិយាបន្ន ប្រកបដោយប្រសិទ្ធភាព
- វាយតម្លៃការសិក្សាដោយប្រើប្រាស់ឧបករណ៍ និងការអនុវត្តការវាយតម្លៃជាក់ស្តែង ផ្អែកលើការលេង និងការរិះរក
- ចែករំលែកធនធានបង្រៀននិងរៀនដែលលើកកម្ពស់ការអនុវត្តគរុកោសល្យប្រកបដោយនវានុវត្តន៍
- ចូលរួមក្នុងការឆ្លុះបញ្ចាំងពីការអនុវត្ត និងការសហការវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនកុមារតូចនៅក្នុងប្រទេសកម្ពុជា។
លក្ខខ័ណ្ឌដែលត្រូវមាន
- កុំព្យូទ័រ និងអ៊ីនធឺណែត
អ្នកបង្រៀន
របៀបចុះឈ្មោះចូលរៀន
ជាគ្រូបង្រៀនបឋមសិក្សាដែលកំពុងបង្រៀនថ្នាក់មត្តេយ្យសិក្សានៅខេត្តគោលដៅដែលត្រូវបានជ្រើសរើស
ព័ត៌មានលំអិតអំពីវគ្គសិក្សា
-
អ្នកផ្តល់វគ្គសិក្សា
នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល
-
ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
-
ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់មិនកំណត់
-
ចំនួនអ្នកចូលរៀន
180
-
ចំនួនអ្នកចូលរៀន
180
រយៈពេល90 ម៉ោង
-
តម្លៃ
ឥតគិតថ្លៃ
-
មធ្យោបាយបង្រៀន
ចម្រុះ
-
ជំនាញឯកទេស
វិធីសាស្ត្របង្រៀន
-
ភាសា
ខ្មែរ
-
ប្រភេទវគ្គសិក្សា
ទោល
-
កម្រិតអ្នកចូលរួម
បឋមសិក្សា
-
ប្រភេទអ្នកចូលរួម
គ្រូបង្រៀន
-
ទីតាំងអ្នកចូលរួម
តាកែវ
វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍សម្រាប់ការអប់រំកុមារតូច» មានគោលបំណងផ្តល់ឱ្យគ្រូបង្រៀនបឋមសិក្សាដែលកំពុងបង្រៀននៅថ្នាក់មត្តេយ្យសិក្សា នូវចំណេះដឹងពីវិធីសាស្ត្រគរុកោសល្យថ្មីៗ ដោយផ្តោតលើការអភិវឌ្ឍនិងការអនុវត្តកម្មវិធីសិក្សា គរុកោសល្យ និងចិត្តវិទ្យាអប់រំ ក្នុងការអប់រំកុមារតូច តាមរយៈការរៀនដោយផ្អែកលើការលេង និងការរិះរក។ វគ្គបណ្តុះបណ្តាលនេះក៏នឹងផ្តល់ឱ្យសិក្ខាកាមនូវបំណិនក្នុងការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃបរិស្ថានសិក្សាសម្រាប់ការអប់រំកុមារតូចដែលមានការចូលរួម ប្រកបដោយបរិយាបន្ន និងសមស្របទៅតាមដំណាក់កាលនៃការលូតលាស់របស់កុមារ។ សិក្ខាកាមនឹងយកចំណេះដឹង និងបំណិនទាំងនេះទៅអនុវត្តផ្ទាល់តាម រយៈសិក្ខាសាលាបែបអនុវត្តជាក់ស្តែង កិច្ចការក្នុងវគ្គបណ្តុះបណ្តាល ការសហការរវាងសហការី និងការឆ្លុះបញ្ចាំងពីការអនុវត្តផ្ទាល់។