ចាប់ផ្តើម
20/10/2023
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
1
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

សេចក្តីផ្តើមអំពីការពិនិត្យកម្មវិធីសិក្សាឡើងវិញ៖ ទ្រឹស្តី និងការអនុវត្ត

នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
20/10/2023 - 45 ម៉ោង 1 ក្រេ.

គ្រូឧទ្ទេសមានតួនាទីផ្សេងៗគ្នានៅពេលដែលបង្រៀនដល់គរុសិស្ស។ តួនាទីមួយក្នុងចំនោមនោះគឺអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន។ ការផ្លាស់ប្តូរកម្មវិធីសិក្សាគឺបណ្តាលហេតុផលជាច្រើន រួមទាំងការស្រាវជ្រាវថ្មីដើម្បីគាំទ្រដល់ការសិក្សាចំណេះដឹងថ្មី និងការអភិវឌ្ឍ ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល និងគំនិតផ្តួចផ្តើមថ្មីៗ។ គ្រូឧទ្ទេសដែលដើរតួនាទីជាអ្នកអភិវឌ្ឍកម្មវិធីសិក្សា ផ្តោតលើការផ្លាស់ប្តូរទាំងនេះដើម្បីកែលម្អកម្មវិធីសិក្សា។ 

នៅក្នុងវគ្គសិក្សានេះ គ្រូឧទ្ទេសនឹងត្រូវបានណែនាំអំពីដំណើរការនៃការពិនិត្យឡើងវិញ និងអភិវឌ្ឍកម្មវិធីសិក្សា ហើយស្គាល់អំពីសមាសភាគនៅក្នុងកម្មវិធីសិក្សា។ លក្ខណៈនៃការអភិវឌ្ឍកម្មវិធីសិក្សាត្រូវបានសង្កត់ធ្ងន់ ដែលរួមមានតួនាទីរបស់គ្រូឧទ្ទេសនៅក្នុងដំណើរការត្រួតពិនិត្យកម្មវិធីសិក្សាឡើងវិញ។ គ្រូឧទ្ទេសនឹងប្រើគណិតវិទ្យាជាឧទារហណ៍ដើម្បីអនុវត្ត ហើយធ្វើតាមវដ្តនៃកម្មវិធីសិក្សារយៈពេលប្រាំឆ្នាំ ដោយពិនិត្យមើលថាតើនឹងមានអ្វីកើតឡើងរៀងរាល់ឆ្នាំក្នុងវដ្តនៃកម្មវិធីសិក្សា។ គ្រូឧទ្ទេសនឹងរៀនពីររបៀបដែលមុខវិជ្ជាផ្សេងៗគ្នាអាចដាក់ចូលទៅក្នុងវដ្តនៃការពិនិត្យឡើងវិញ។ ក្នុងនាមជាអ្នកអនុវត្តជាក់ស្តែង គ្រូឧទ្ទេសនឹងផ្តោតទៅលើឆ្នាំទី១នៅក្នុងវដ្តនៃការពិនិត្យឡើងវិញ ហើយធ្វើតាមការអភិវឌ្ឍនៃមុខវិទ្យារងគណិតវិទ្យា (ធាតុសំខាន់ៗក្នុងគណិតវិទ្យា) ចាប់ពីថ្នាក់មត្តេយ្យសិក្សដល់ថ្នាក់ទី៨ ដើម្បីមើលពីរបៀបដែលបញ្ញាត្តិ នីមួយៗពីមុនត្រូវបានបង្កើត។  

តាមរយៈការកំណត់ការអភិវឌ្ឍនៃបញ្ញាត្តិនៅគ្រប់កម្រិតថ្នាក់ដែលបានបង្ហាញ (horizontal alignment of the curriculum) គ្រូឧទ្ទេសនឹងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃកម្មវិធីសិក្សាដែលពាក់ព័ន្ធ និងមានប្រសិទ្ធភាព។ ក្នុងការស្វែងយល់ និងអនុវត្តដំណើរការប្រើប្រាស់ គ្រូឧទ្ទេសនឹងត្រូវបានបញ្ច្រៀបកាន់តែច្បាស់ឡើង ដើម្បីជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យកម្មវិធីសិក្សានៅពេលដែលកម្មវិធីសិក្សាថ្នាក់ជាតិត្រូវបានត្រួតពិនិត្យនិងកែសម្រួលឡើងវិញ។ 

អ្វីដែលអ្នកនឹងរៀន

  • ការយល់ដឹងកាន់តែច្បាស់អំពីលក្ខណៈនៃការអភិវឌ្ឍកម្មវិធីសិក្សា និងសមាសភាគទូទៅដែលត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សា (មេរៀនម៉ូឌុល)
  • ការយល់ដឹងពីគោលបំណងនៃការអភិវឌ្ឍកម្មវិធីសិក្សា និងដំណើរការត្រួតពិនិត្យ ហើយនិងតម្លៃសម្រាប់ការពង្រឹងការសិក្សារបស់គរុសិស្ស
  • វីធីដែលកំណត់បានកម្មវិធីសិក្សាល្អ ដែលជួយដល់ការសិក្សារបស់គរុសិស្ស
  • ការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការត្រួតពិនិត្យកម្មវិធីសិក្សាឡើងវិញនៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន
  • បានកំណត់នូវអ្វីដែលកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងដំណើរការពិនិត្យឡើងវិញនិងអភិវឌ្ឍកម្មវិធីសិក្សា
  • ការយល់ដឹងអំពីរបៀបប្រើប្រាស់កម្មវិធីសិក្សាតាមដានការអភិវឌ្ឍបញ្ញាត្តិទៅតាមកម្រិតថ្នាក់ដែលបានបញ្ជាក់

លក្ខខ័ណ្ឌដែលត្រូវមាន

  • កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
  • បណ្តាញអ៊ីនធឺណែត

អ្នកបង្រៀន

គ្រូ - មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    20/10/2023
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    10
  • ចំនួនអ្នកចូលរៀន
    10
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    ការបង្កើតមាតិកា, ការបង្កើតកម្មវិធីសិក្សា
  • អត្ថប្រយោជន៍
    វិញ្ញាបនបត្រ
    1 ក្រេឌីតអវប
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    សាលាគរុកោសល្យ
  • ប្រភេទអ្នកចូលរួម
    គ្រូគរុកោសល្យ
  • ទីតាំងអ្នកចូលរួម
    កណ្តាល, តាកែវ