មគ្គុទេ្ទសក៍សម្រាប់កញ្ចប់កម្មវិធីអំណានថ្នាក់ទី១
                                    ចាប់ផ្តើម
                                    
                                ពេលណាក៏បាន
                                    បញ្ចប់
                                    
                                មិនកំណត់
                                    ក្រេឌីតអវប
                                    
                                0
                                    រយៈពេល
                                    
                                1 សប្តាហ៍
                                    មធ្យោបាយបង្រៀន
                                    
                                អនឡាញ (ស្វ័យសិក្សា)
                                    តម្លៃ
                                    
                            ឥតគិតថ្លៃ
មគ្គុទេ្ទសក៍សម្រាប់កញ្ចប់កម្មវិធីអំណានថ្នាក់ទី១
នាយកដ្ឋានបឋមសិក្សាពេលណាក៏បាន - 1 សប្តាហ៍
            
«មគ្គុទេ្ទសក៍សម្រាប់កញ្ចប់កម្មវិធីអំណានថ្នាក់ទី១» គឺជាធនធានស្វ័យសិក្សាឌីជីថល ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាសេចក្តីណែនាំដល់លោកគ្រូអ្នកគ្រូថ្នាក់ទី១ អំពីការប្រើប្រាស់កញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ប្រកបដោយប្រសិទ្ធភាព ។ ធនធានមគ្គុទ្ទេសក៍នេះ មានមាតិកាអន្តរកម្មដូចជាស្លាយ វីដេអូ សំណួរ ។ល។ ដែលត្រូវបានបែងចែកជាបួនផ្នែក៖
- ក្នុងផ្នែកទី១ លោកគ្រូ អ្នកគ្រូនឹងស្វែងយល់ពីរបៀបប្រើប្រាស់វគ្គសិក្សានេះ ស្វែងយល់ពីកម្មវិធីកញ្ចប់អំណាន និង ការបែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ។
 - ក្នុងផ្នែកទី២ លោកគ្រូ អ្នកគ្រូនឹងត្រូវបានណែនាំឲ្យស្គាល់ពីសមាសធាតុទាំង ៥ នៃអំណាន និងគោលការណ៍ គ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើ ដែលជាគោលការណ៍ចំបងក្នុងការបង្រៀនបំណិនថ្នាក់ដំបូង។
 - ក្នុងផ្នែកទី៣ លោកគ្រូអ្នកគ្រូ នឹងមើលពីលំនាំបង្រៀនសម្រាប់ប្រភេទមេរៀននីមួយៗក្នុងថ្នាក់ទី១ ។
 - ផ្នែកទី៤ មានធនធានជំនួយផ្សេងៗ ដែលមានប្រយោជន៍សម្រាប់សកម្មភាពបង្រៀន ប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ។ ធនធានទាំងនោះរួមមាន លំនាំរំលឹកមេរៀន ការធ្វើតេស្ត ការអប់រំបរិយាបន្ន និងការគាំទ្រគ្រូ ។
 
អ្វីដែលអ្នកនឹងរៀន
- ស្គាល់ពីសាវតា និងសមាសភាគនៃកញ្ចប់អំណានក្នុងថ្នាក់ទី១
 - បែងចែកកម្មវិធីសិក្សាអំណានប្រចាំឆ្នាំសម្រាប់ថ្នាក់ទី១
 - អនុវត្តគោលការណ៍ គ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើ ក្នុងពេលបង្រៀន
 - រៀបរាប់ពីជំហានក្នុងការបង្រៀនប្រភេទសកម្មភាពនីមួយៗ
 - រៀបរាប់ពីជំហានក្នុងការរំលឹកមេរៀន
 - បង្កើត អនុវត្ត និងវិភាគតេស្ត
 - គាំទ្រសិស្សដែលមានពិការភាព ឬត្រូវការជំនួយបន្ថែម
 - ដឹងពីរបៀបស្វែងរក និងទទួលជំនួយ
 
លក្ខខ័ណ្ឌដែលត្រូវមាន
- មានសេវាអ៊ីនធឺណែតដើម្បីមើលមាតិកាក្នុងវគ្គសិក្សា
 - មានឧបករណ៍ឌីជីថលដូចជាកុំព្យូទ័រ ឬទូរស័ព្ទដើម្បីបើកមើលមាតិកា
 - មានចំណេះដឹងស្រាប់អំពីការបង្រៀនអំណានថ្នាក់ដំបូង
 
ព័ត៌មានលំអិតអំពីវគ្គសិក្សា
- 
                                        អ្នកផ្តល់វគ្គសិក្សា
នាយកដ្ឋានបឋមសិក្សា
 - 
                                    ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
 - 
                                    ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់មិនកំណត់
 - 
                                    ចំនួនអ្នកចូលរៀន
មិនកំណត់
 - 
                                    ចំនួនអ្នកចូលរៀន
មិនកំណត់
រយៈពេល1 សប្តាហ៍
 - 
                                    តម្លៃ
ឥតគិតថ្លៃ
 - 
                                    មធ្យោបាយបង្រៀន
អនឡាញ (ស្វ័យសិក្សា)
 - 
                                    ជំនាញឯកទេស
វិធីសាស្ត្របង្រៀន, ជំនាញគរុកោសល្យ
 - 
                                    ភាសា
ខ្មែរ
 - 
                                    ប្រភេទវគ្គសិក្សា
ទោល
 - 
                                    កម្រិតអ្នកចូលរួម
បឋមសិក្សា
 - 
                                    ប្រភេទអ្នកចូលរួម
គណគ្រប់គ្រងសាលារៀន, គ្រូបង្រៀន
 - 
                                    ទីតាំងអ្នកចូលរួម